ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី



ប្រភេទការងារ ៖ ធីបហ្វាល

Work Mode     : Tif File


ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី

ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា


សូមចុចទីនេះ! ដើម្បីទាញយក
FIle : TIF-PSD
PASSWORD :freeartkh.blogspot.com
Online
ដើម្បីទទួលបានរូបភាពច្បាស់ល្អសូមចុចនៅទីនេះ!សូមធ្វើការបង់ប្រាក់ជាអតិថិជននឹងទទួលបានFile: PSB,PSD,Tif,CDR,AI,JPG,PNG,PDF,Suport Color: CMYK-RGB
Download here!

Click Here Payment

359.5 MB

១-សូមជួយថែរក្សារាល់និមិត្តសញ្ញាដែលបានទាញយកទៅប្រើស្ថិតក្នុងក្របខណ្ឌ។

២-ហាមយកទៅលេងសើចជាមួយការងារដែលមិនចាំបាច់ក្នុងការប្រើប្រាស់។

៣-ត្រូវមានការអនុញ្ញាតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធជាមុនសិន។

៤-ក្រុមការងារយើងខ្ញុំធ្វើរូបភាពនេះឡើងដើម្បីជួយរក្សា និមិត្តសញ្ញាជូន 

    ក្នុងកម្រឹតរូបភាពច្បាស់ មធ្យម ដោយមិនចាំបាច់ប្រើរូបភាពព្រាងៗនោះទេ។

៥-សូមអរគុណ! 

------------------------------

ព្រះជីវប្រវត្តិ៖ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​១៩៥៣។ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ក្រោយពីព្រះបាទនរោត្តមព្រះសីហនុដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ មុននឹងឡើងគ្រងរាជ្យ ព្រះអង្គមានស្នាព្រះហត្ថលល្បីល្បាញទៅលើឯកអគ្គរាជទូតវប្បធម៌នៅអង្គការយូនេស្កូ (UNESCO) ព្រមទាំងជាគ្រូបង្ហាត់របាំបុរាណដ៍ចំណាន។

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​​រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគឺជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ។ សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​សម្តេច​នរោត្តម និន្ទ្រពង្ស ដែលទ្រង់ប្រសូតនៅឆ្នាំ ១៩៥៤ ហើយសុគតនៅឆ្នាំ ២០០៣។ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ក្រោយពីព្រះបាទនរោត្តមព្រះសីហនុដែលជាព្រះវរបិតាដាក់រាជ្យជាលើកទី២ កាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។

នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើស​រើស​ដោយ​សមាជិក​ទាំង​៩អង្គនាក់​នៃ​ក្រុមប្រឹក្សា​រាជសម្បតិ្ត​ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់​រហ័ស​ និង​សម​ស្រប​ ក្រោយ​ពី​ដំណឹង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នៃ​ការ​ដាក់​រាជ្យ​នៃ​​ព្រះបាទនរោត្តម សីហនុ ។ ការ​ជ្រើស​រើស​នេះ​គឺ​ស្រប​តាម​ការ​យល់​ព្រម​ពី​សំណាក់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះ​ប្រធាន​រដ្ឋសភា​ដែល​ជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំង​ពីរ​សុទ្ធ​តែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​រាជសម្បត្តិ។ បន្ទាប់ពីបានធ្វើសេចក្តីសម្រេចចប់សព្វគ្រប់រួចមក ​ព្រះបាទ​បរមនាថ​ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃសុក្រ ទី២៩ ខែ​តុលា ឆ្នាំ​២០០៤។

ទាក់ទងទៅនឹងប្រវត្តិនៃការសិក្សារបស់ព្រះអង្គវិញ​ព្រះបាទនរោត្តមសីហមុនី ទ្រង់បានចូលសិក្សានៅឯសាលាបឋមសិក្សានរោត្តម និងវិទ្យាល័យដេកាតនាឆ្នាំ ១៩៥៩ រហូតដល់ឆ្នាំ​១៩៦២។ បន្ទាប់មកនៅឆ្នាំ ១៩៦២ ព្រះអង្គទ្រង់ត្រូវបានព្រះបិតាបញ្ជូនទៅសិក្សាបានបន្ត នៅទីក្រុងប្រាហ្ក (Prague)  ប្រទេសឆេកូស្លូវ៉ាគី។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា, វិទ្យាល័យ និង​សាលា​តូរ្យ​​តន្ត្រី ហើយព្រះអង្គបានសិក្សា ផ្នែក​តន្ត្រី​និង​របាំ​បុរាណនៅទីនោះ​រហូត​ដល់​ឆ្នាំ​១៩៧៥។ ព្រះបាទនរោត្តម សីហមុនី ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្រ្ត ជាពិសេសគឺភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីភាសាទាំង២នេះ ព្រះអង្គទ្រង់ក៏អាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស និងភាសារុស្សីបានយ៉ាងល្អផងដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពី​ប្រាហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្តបន្ត នៅ​ឯប្រទេស​កូរ៉េ​ខាង​ជើង។ នៅឆ្នាំ១៩៧៧ ព្រះអង្គបានយាងត្រឡប់មកប្រទេសមាតុភូមិវិញ។ ភ្លាម​ៗនោះ​ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច​បាន​ប្រឆាំង​នឹង​រាជានិយម ព្រមទាំងបាន​ឃុំ​ព្រះអង្គ​នៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃ​ទៀត​រហូត​ដល់​ឆ្នាំ​១៩៧៩​។ កន្លងបានរយៈពេល៤ឆ្នាំ​ព្រះបាទនរោត្តមសីហមុនី ទ្រង់បានយាងចេញពីប្រទេសកម្ពុជា ដើម្បីបង្រៀនរបាំបាឡេ នៅប្រទេស     បាំរាំងនៅក្នុងឆ្នាំ១៩៨១។ ក្រោយមកព្រះអង្គក៏បានក្លាយទៅជាប្រធានសមាគមរបាំខ្មែរ។ ព្រះបាទនរោត្តមសីហមុនី ទ្រង់គង់នៅប្រទេសបារំាងអស់រយៈពេលជាង២០ឆ្នាំ ទើបត្រឡប់មកប្រទេសមាតុភូមិវិញ ប៉ុន្តែ​ព្រះអង្គក៏​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជា​រឿយៗ​ផងដែរ ព្រោះទីនោះគឺជាជា​ទី​ដែល​ព្រះអង្គ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ព្រះជន្ម​ក្មេងវស្សា។

នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដែលជាទីដែលព្រះអង្គមានកិត្តិនាមល្បាញល្បីនៅក្នុងការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។

មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះ​បាទនរោត្តមសីហមុនី ទ្រង់មានគោរម្យងារ​ជា “ស្ដេច​ក្រុម​ឃុន” ដែលគោរម្យងារនេះត្រូវបានប្រទានដោយ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ទ្រង់​ព្រះរាជ​ទាន នា​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ ក្រោយមកព្រះបាទនរោត្តមសីហមុនីត្រូវបានតម្លើងជា «​សម្ដេច​ព្រះ​បរមនាថ​» នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។

ព្រះបាទនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការគឺ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ ដោយមានព្រះបរមនាមថា« ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី» ដែលត្រូវបានប្រែថា «អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព។ មហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ។ អ្នក​រួបរួម​ខេមរជន​ទាំង​អស់។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ»៕

អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា   WMC.kh/info/button           SVN/link/button

 

Ads go here

Comments

Archive

Labels

៧មករា Abstract ADMINISTRATIVE POST POLICE Adobe illustrator Adobe photoshop Ai alligator-with alphabet Angkor Wat angwat animal art asia background balloons baroque beside birthday black books borders box British Library Buddha Buddhas bueaty CAFÉ cambodia Cambodia King Birthday Cambodian People's Party CAMBODIAN PEOPLE’S PARTY car cartoon Cdr character chinese Choun Kakada classical clouds cmyk cnc cofe coffee color coreldraw Covid-19 cpp curtain Cute cutting decorative Die cut digitised image of dog-prisoner-costume download dragon draw drawing drawing-sketch Drink Durian Efect element EPS FA Festival Flower food frame frames free General Commissariat of National Police giant gift-voucher Ginger golden Grapich GTF hair hand Hands happy He healed the Buddha HONDA PCX-2021 image Indian Jpg kbach Cheing Pain kbach khmer kbach khmer 1 Kbach Khmer Backdrop Frame kbach khmer frame banteay srey kbach_khmer frame kh khmer Khmer New Year Khmer New Year free King Father Norodom Sihanouk kingdom kingdom of Cambodian Kru Rouy Landing Laser Laundry Lens Flare 42080 Star logo lotus-flowers-realistic-set massage Mekong Movie MUSIC natural Norodom Ongcor Wat oriental pagoda palm Pattern Pchom Ben Day pdf photos PinkBackgroundAP0421_generated png Premium psd pug red-ribbon-bow-with-glowing-gold-and-red-background rgb River Royal_arms_of_Cambodia Salon Sam Dach Heng Samrin Samdech Hun Sen Sang Kran Khmer New Year 3D Text free png file set-of-assorted-gold-ribbons-isolated-on-white-background-vector-illustration set-of-gold-vintage-borders-isolated-on-a-dark-background Sk snake Stamps star Sticker Sticker & Stamp style tattoo template text Thai The Buddha defeated the devil The Five Buddhas_ព្រះពុទ្ធទាំងប្រាំព្រះអង្គ tif Travel vector video vietnam vintage vintage-floral-seamless-pattern-with-palm-trees voucher washing wedding white with with-sign-illustration woman young youtube zoo កឋិនទាន កាហ្វេ ខួបទី ៤២ ខួបអនុស្សាវរីយ៍ ខួបអនុស្សាវរីយ៍ លើកទី ៧០ ខ្ញី ខ្ទឹម គណបក្សប្រជាជនកម្ពុជា ជយោ ! ស្មារតី ៧ មករា ជាអមតៈ ជួន កក្កដា តែម ត្រាវ នរោត្តម នាគ និមិត្តសញ្ញា នគរបាលប៉ុស្តិ៍រដ្ឋាបាល បុណ្យកឋិន បុណ្យឆ្លងនាៗ បោកអ៊ុត ប្រយ័ត្នគ្រោះថ្នាក់ ប្រេងម៉ាស៊ីនម៉ាក អឺរូប៉ា ប្រេត ផាមួង ផ្លៃឈើ ព្រះករុណា ព្រះបរមនាថ ព្រះពុទ្ធ ព្រះអង្គប្រោសពុទ្ធបិតា មុនិនាថ រមៀត រុំដេង ល្បើកប្រេត សិរីសួស្ដីសង្ក្រាន្តឆ្នាំថ្មី២០២១ សីហនុ សីហមុនី ស៊ុម សួស្ដីឆ្នាំថ្មី សួស្តី ឆ្នាំជូត ស្លឹកខ្ទឹម ហ៊ុន ម៉ាណែត ហួល អបអរសាទរ

Contact Form

Send